Apple ហាមយកទូរសព្ទចូលទឹកកប់ក្នុងអង្ករ

ការយកទូរសព្ទទៅកប់ចូលក្នុងអង្ករ គឺជាអ្វីដែលមនុស្សជាច្រើនបានគិតដល់ពេលដែលឧបករណ៍នោះមានចូលទឹក។ យ៉ាងណាទាក់ទងនឹងចំណុចនេះ Apple បានបញ្ជាក់យ៉ាងច្បាស់ថាគួរណាកុំយក iPhone ដែលចូលទឹកដាក់ចូលក្នុងអង្ករ។ ក្នុងឯកសាររបស់ Apple ដែលប្រទះឃើញដោយ Macworld បានលើកឡើងបែបនេះថា ៖ “កុំដាក់ iPhone របស់អ្នកក្នុងថង់អង្ករ។ ធ្វើបែបនេះអាចឲ្យបំណែកតូចៗនៃអង្ករ ប៉ះពាល់ដល់ iPhone របស់អ្នក។” សម្រាប់ iPhone ដែលចូលទឹក Apple ក៏បានណែនាំឲ្យជៀសវាងការប្រើប្រាស់ឧបករណ៍ដូចជាឧបករណ៍សម្ងួតសក់ ឬឧបករណ៍បាញ់ខ្យល់ជាដើម។ បន្ថែមពីនេះគឺកុំយកសំឡំត្បាល់ ឬកន្សែងសើមស៊កចូលរន្ធសាក។ ផ្ទុយទៅវិញ Apple ណែនាំឲ្យគោះទូរសព្ទជាមួយដុំ ដោយដាក់ផ្នែករន្ធសាកចុះក្រោម គឺប្រៀបដូចជាការយកដៃគោះក្បាលពេលទឹកចូលត្រចៀកយ៉ាងអ៊ីចឹង។ បន្ទាប់មកទុកឲ្យវាស្ងួត ហើយក្រោយពីស្ងួតត្រូវរង់ចាំ ៣០នាទី សឹមប្រើរន្ធសាក៕